ទេស សម្បត្តិ ជម្រើសជាតិកម្ពុជា ទទួលមរណភាព ក្រោយជិះម៉ូតូធ្លាក់ទឹកស្ទឹង
- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:២៩ នាទី រសៀល

ទេស សម្បត្តិ ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ រូបពី FFC
កីឡាករ ទេស សម្បត្តិ ជម្រើសជាតិកម្ពុជា និងក្លិបវិសាខា បានទទួលមរណភាព នៅអាយុ២៤ឆ្នាំ ក្រោយជិះម៉ូតូធ្លាក់ទឹកស្ទឹង។ សាកសពកីឡាកររូបនេះ ត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី២១ មេសា នៅចំណុចស្ទឹងក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខា បានបង្ហោះសាររំលែកទុក្ខចំពោះការទទួលមរណភាព របស់ ទេស សម្បត្តិ ដែលជាខ្សែការពារក្លិបវិសាខា។

ទេស សម្បត្តិ ជាកីឡាករ ដែលចេញពីថ្នាលសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០១៤ ដោយបានហ្វឹកហាត់នៅទីនោះរយៈពេល ៥ឆ្នាំ ទើបជាប់កុងត្រាជាកីឡាករ អាជីពនៅបឹងកេត ក្នុងឆ្នាំ២០១៩។ ប្រកបអាជីពជាមួយបឹងកេត បានជិត៣ឆ្នាំ ទេស សម្បត្តិ បានផ្លាស់ប្ដូរ មកក្លិបាល់ទាត់វិសាខា នៅឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន។
ក្នុងពេលប្រកបអាជីព ជាមួយក្លិបបាល់ទាត់ក្នុងប្រទេស សម្បត្តិ ក៏ធ្លាប់បង្ហាញខ្លួនលេងឲ្យក្រុមជម្រើសជាតិ ១៦លើក ក្នុងតួនាទីជាខ្សែការពារយ៉ាងល្អ។ ព្រឹត្តិការណ៍អន្ដរជាតិ ដែលកីឡាកររូបនេះ ធ្លាប់ចូលរួមជាមួយក្រុមជម្រើសជាតិ មានដូចជា Southeast Asian Championship 2018, World Cup Qualification, Asian Cup Qualification និងការប្រកួតមិត្តភាពអន្ដរជាតិមួយចំនួនទៀត
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: