គ្រោះថ្នាក់ណាស់ ! កត្តាទាំងនេះប្រឈមនឹងជំងឺមហារីកក្រពះខ្លាំងណាស់
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
គ្រោះថ្នាក់ណាស់ ! កត្តាទាំងនេះប្រឈមនឹងជំងឺមហារីកក្រពះខ្លាំងណាស់

ដំណាក់កាល​ធ្ងន់ធ្ងរទើប​អ្នកជំងឺ​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​ ។ ជា​ពិសេស​ប្រសិនបើ​អ្នកស្ថិត​នៅ​ក្នុង​កត្តា​ណាមួយ​ក្នុង​កត្តា​ហានិភ័យ​ទាំង​៤​យ៉ាងនេះ សូម​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជា​បន្ទាន់​។

TTN-Free-Banner-In-Article-PC

១.​កត្តា​ហ្សែ​ន

ប្រសិនបើ​មនុស្ស​ជំនាន់​មុន​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ធ្លាប់​មាន​ជំងឺមហារីក​ក្រពះ កូនចៅ​ជំនាន់​ក្រោយ​ក៏​ត្រូវ​ប្រឈម​នឹង​ជំងឺ​នេះ​ដូច​គ្នា​ដែរ​ ។ ហេតុនេះ​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ក្រពះ​ឲ្យ​បាន​ខ្លាំង​បន្តិច បើ​រក​ឃើញ​រោគ​សញ្ញា​ដំបូង​របស់​វា​ការ​ព្យាបាល​មិន​ពិបាក​នោះ​ទេ ។

២.​អ្នកមាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ

ការ​រលាក​ក្រពះ​រ៉ាំរ៉ៃ អាច​វិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ក្រពះ​មាន​ភាគរយ​ខ្ពស់​បំផុត​។ នៅ​ពេល​ដែល​មុខងារ​នៃ​ក្រពះ​ចុះ​ទន់ខ្សោយ ពពួក​បាក់តេរី​នឹង​មានការ​កើនឡើង​យ៉ាង​ងាយ​ក្នុង​ការ​សំយោគ​ទៅ​ជា​សមាសធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា nitroso​។ សមាសធាតុ​ទាំងនេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា ជា​សារជាតិ​បង្ក​ជំងឺមហារីក​។

៣.​របប​អាហារ​គ្មាន​ផា​សុខភាព

កត្តា​ដ៏​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពះ​រួម​មាន​៖ ការ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ ការ​ញ៉ាំ​ច្រើន​ហួស​កម្រិត ការ​ញ៉ាំ​អាហារ​ត្រជាក់​ខ្លាំង​…​។ ក្រៅពី​នេះ ការ​ជក់បារី ការ​ទទួលទាន​គ្រឿង​ស្រវឹង ក៏​អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​រលាក​ក្រពះ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ផង​ដែរ​។

៤.​ការ​ឆ្លង​មេរោគ (HPV)

អ្នកជំងឺ​មហារីក​ក្រពះ​ភាគច្រើន​ក៏​អាច​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​វីរុស HPV ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​សង្កេត​ឃើញ​រាង​កាយ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ គួរតែ​ពិនិត្យ​មើលជំងឺ​មហារីក​ក្រពះ​ដោយ​យកចិត្តទុកដាក់​បំផុត​។

ដោយ​ផ្អែក​ទៅ​លើ​កត្តា​ទាំង​៤​ចំណុច​នេះ អ្នក​ប្រហែលជា​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បង្ក​ជំងឺមហារីក​ក្រពះ​ហើយ​។ ដូច្នេះ​ដើម្បី​ទប់​ស្តា​ត់​ជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​ចាប់ផ្តើម​រៀបចំ​ផែនការ​ត្រួតពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ក៏​ដូច​ជា​គ្រប់គ្រង​ការ​រស់នៅ​របស់​ខ្លួនឯង​ផង​ដែរ​៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ