ក្រសួងបរិស្ថាន ប្រកាសទទួលពាក្យប្រឡង ​«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
ក្រសួងបរិស្ថាន ប្រកាសទទួលពាក្យប្រឡង ​«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥
ព្រះរាជដំណាក់ ខេត្តសៀមរាប៖ រូបភាពពីសហការីថ្មីៗ

ភ្នំពេញ៖ ការប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥នេះ នឹងធ្វើឡើងក្រោមប្រធានបទ «ផ្លូវជាតិ ផ្លូវខេត្តស្អាតគ្មានសំរាមប្លាស្ទិក» ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» នៃគោលនយោបាយ ភូមិ ឃុំ- សង្កាត់មានសុវត្ថិភាព។

TTN-Free-Banner-In-Article-PC


កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់ រដ្ឋាភិបាល តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បានល្អ។ 

​ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ជ្រើសរើសបេក្ខភាពឃុំ-សង្កាត់ឆ្នើម ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ បរិស្ថាន និងបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋអំពីអនាម័យក្នុង ភូមិ ឃុំ-សង្កាត់ប្រកបដោយប្រសិទ្ធភាព​ បញ្ជូនមក អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ ពាក្យស្នើសុំចូលរួមប្រឡងប្រណាំងនេះ មាននៅគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្ត ដោយផុតកំណត់ការទទួលពាក្យថ្ងៃទី២៧ ខែមិថុនា៕ 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា