- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

តម្លៃសំបុត្រ ៥ ០០០រៀល និង ៨ ០០០រៀល សម្រាប់ទស្សនាផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅថ្ងៃទី១០ ខែឧសភា។ សំបុត្រ នឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី១ ខែឧសភា តទៅ។
ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់កម្រិតទី៣អាស៊ី AFCCL រដូវកាល ២០២៤-២៥ រវាងក្រុមនៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមពីតួកមេនីស្ថាន FK Arkadag នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកទស្សនិកជន ៧៥០០០នាក់។
បើតាមសេចក្តីប្រកាសរបស់ក្លិបព្រះខ័នរាជស្វាយរៀង សំបុត្រចូលរួមទស្សនាការប្រកួតនេះ នឹងត្រូវដាក់លក់ក្នុងតម្លៃពីរជម្រើស មានតម្លៃ ៥០០០រៀល និង ៨០០០រៀល ប៉ុណ្តោះ (ជាន់ទី១៖ ៥០០០រៀល, ជាន់ទី២៖ ៨០០០រៀល និងជាន់ទី៣៖ ៥០០០រៀល)។ សំបុត្រ នឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី១ ខែឧសភា មុនការប្រកួត១០ថ្ងៃ។
ក្រុមណាដែលដណ្តើមបានជើងឯក AFC Challenge League រដូវកាលនេះ នឹងទទួលបានកៅអីលំដាប់ទី២អាស៊ី AFC Champions League Two រដូវកាលក្រោយ និងប្រាក់រង្វាន់ ១លានដុល្លារ ស្របពេលក្រុមរងជើងឯក បាន ៥០ម៉ឺនដុល្លារ៕
អ្នកសរសេរអត្ថបទ
