- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

នៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២៣ ខែមេសា សម្តេច ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណការសម្រេចចិត្តរបស់ថៃ ក្នុងការប្រគល់ជូនកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរចំនួន ២០ ដែលបានរឹបអូសពីជនទុច្ចរិក។
«ទេវរូបទាំងនេះ មិនមែនត្រឹមតែជាវត្ថុបុរាណប៉ុណ្ណោះទេ តែក៏ជាដួងព្រលឹងនៃបុព្វបុរសរបស់ខ្មែរ ដែលបានព្រាត់ប្រាស់ពីមាតុភូមិ ដោយសារសង្រ្គាមនៅពេលកន្លងទៅ»។ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះ៕

អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
