កម្ពុជាស្វាគមន៍ គំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
កម្ពុជាស្វាគមន៍ គំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»
រូបភាព STPM

កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២៣ ខែមេសា។

TTN-Free-Banner-In-Article-PC

គម្រោង «ប្រទេស៦ ទិសដៅ១» ជាផែនការបង្កើតទិដ្ឋការទេសចរណ៍រួម ក្នុងគោលដៅផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដោយពួកគេអាចប្រើទិដ្ឋាការរួមមួយដើម្បីប្រើប្រាស់បានក្នុងប្រទេសចំនួន៦។ ប្រទេសទាំង៦ មានដូចជាថៃ វៀតណាម កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ 

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្តីរីករាយក្នុងការបង្កើតក្រុមការងាររួមគ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគំនិតផ្តួចផ្តើមទេសចរណ៍ «ប្រទេស៦ គោលដៅតែ១»។ 

«កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទេសចរណ៍ ប្រទេស៦ គោលដៅតែ១»។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់សមភាគីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បែបនេះ នៅថ្ងៃទី២៣ ខែមេសា។ 

គោលដៅនៃ«ប្រទេស៦ ទិសដៅ១» គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ