ចាប់ពីពេលនេះទៅ ព្រះសង្ឃ ជនជាប់ឃុំ ​ជនវិបល្លាសស្មារតី ​អាចធ្វើអត្តសញ្ញាណ​បណ្ណ​បាន
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤០ នាទី រសៀល
ចាប់ពីពេលនេះទៅ ព្រះសង្ឃ ជនជាប់ឃុំ ​ជនវិបល្លាសស្មារតី ​អាចធ្វើអត្តសញ្ញាណ​បណ្ណ​បាន

ព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី អាចធ្វើអត្តសញ្ញាណ​បាន​ហើយ ចាប់ពីពេលទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមេសា។

TTN-Free-Banner-In-Article-PC

សេចក្តីជូនដំណឹងនេះ បញ្ជាក់ដូច្នេះថា៖« អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានទម្រង់​ជា​សន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ដែលអាចធ្វើអន្តរកម្ម​ជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិ ខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)។»។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មាន

សុពលភាព អត្តសញ្ញាណបណ្ណ មានរយៈពេល ១០ឆ្នាំ  គិតចាប់ពីកាល​បរិច្ឆេទផ្តល់ ចំពោះ​បុគ្គល​ដែលមានអាយុចាប់ពី ១៥ឆ្នាំ ​ដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព«អចិន្ត្រៃយ៍» ​ចំពោះ​បុគ្គល អាយុចាប់ពី ៦០ឆ្នាំឡើង។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម 

ពលរដ្ឋខ្មែរអាចប្រើប្រាស់អត្តសញ្ញាណបណ្ណ ក្នុងគោលបំណងផ្សេងៗ ដូចជាការចុះ​ឈ្មោះ​ចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះ​បញ្ជី​យាន​យន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់​សេវា​រដ្ឋបាលផ្សេងទៀត លើកលែងតែមានប្បញ្ញត្តិដោយឡែក។ នេះបើតាមអគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ដែលបានបន្តអំពាវនាវឱ្យ

ពលរដ្ឋ​ដែលកាន់អត្តសញ្ញាណបណ្ណ​អស់សុពលភាព ឬនៅមានសុពលភាព​តិចជាង ១៨០ថ្ងៃ ​រួសរាន់ដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) នៅតាមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ឬនៅទីតាំងផ្សេងទៀតដែលកំណត់ដោយក្រសួងមហាផ្ទៃ៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា