- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បណ្ដាខេត្តក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ការណ៍នេះបណ្ដាលមកពីឥទ្ធិពលសម្ពាធទាប ដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងប្រទេសកម្ពុជា។
តាមប្រភពខាងលើ នៅតំបន់វាលទំនាបដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល សៀមរាប និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។
ចំណែកបណ្ដាខេត្តនៅតំបន់ខ្ពង់រាបដូចជាកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។
ចំពោះស្ថានភាពនៅបណ្ដាខេត្តតំបន់មាត់សមុទ្រដូចជាកំពត កែប កោះកុង ព្រះសីហនុ និងជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គរររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៤ភាគរយ។ រីឯរលកសមុទ្រវិញ មានកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។
ដោយឡែកសីតុណ្ហភាពក្នុងតំបន់វាលទំនាបនេះ សីតុណ្ភភាពជាមធ្យមអតិបរមា៣៦អង្សា និងមធ្យងមអប្បបរមា២៤អង្សាផងដែរ, តំបន់ខ្ពស់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សា និងមធ្យមអតិបរមា ៣៦អង្សា, តំបន់មាត់សមុទ្រ សីតុណ្ភភាពមធ្យមអប្បបរមា២៤អង្សា និងមធ្យមអតិបរមា៣៥អង្សា៕
អ្នកសរសេរអត្ថបទ
