- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៤ នាទី រសៀល

ភ្នំពេញ៖ លោក មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាព នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ ដោយរោគាពាធ ក្នុងវ័យ ៧៧ឆ្នាំ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធតេឡេក្រាម។
បើតាមអ្នកនាំពាក្យដដែល លោក មួង ប៉យ ទទួលមរណភាព នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ហើយសពរបស់លោក នឹងត្រូវបញ្ជូនមកធ្វើបុណ្យ នៅក្រុងបានលុង ខេត្តរតនគិរី។
លោក ជា ធីរិទ្ធ បញ្ជាក់ដូច្នេះ៖ «គាត់បានទទួលមរណភាព នៅព្រឹកមិញ(ថ្ងៃទី២៦មេសា) នៅម៉ោង៨កន្លះ នៅក្នុងមន្ទីរពេទ្យ ប្រទេសវៀតណាម ហើយសពរបស់លោក តម្កល់ទុកធ្វើបុណ្យនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។»៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
