ភ្លើងឆេះព្រៃ ១៤១ករណី បានកើតឡើងនៅកម្ពុជា ពីថ្ងៃទី១៨-២៤ ខែមេសា
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ភ្លើងឆេះព្រៃ ១៤១ករណី បានកើតឡើងនៅកម្ពុជា ពីថ្ងៃទី១៨-២៤ ខែមេសា
ករណីភ្លើងឆេះព្រៃ ដែលមានកន្លងមក និងត្រូវបានអាជ្ញាធរ និងអ្នកពាក់ព័ន្ធ អន្តរាគមន៍ពន្លត់។ រូបភាព៖ ហ្វេសប៊ុកអង្គការអង្គ​សម្ព័ន្ធមិត្ដសត្វព្រៃ

ភ្នំពេញ ៖ ភ្លើងឆេះព្រៃសរុប ១៤១ករណី បានកើតឡើង នៅតាមបណ្តាខេត្តមួយចំនួន នៅកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ដល់ថ្ងៃទី២៤ ខែមេសា។ នេះបើតាមតួលេខរបស់ក្រសួងបរិស្ថាន ដែលបានបញ្ជាក់ទៀតក្នុងចំណោមករណីភ្លៀងឆេះព្រៃទាំងនោះ គឺកើតមានឡើង ក្នុងខេត្តរតនគិរី ​ច្រើនជាងគេ រហូតដល់ទៅ ៥១ករណី។

TTN-Free-Banner-In-Article-PC

​បើតាមតួលេខដដែល ពីថ្ងៃទី១៨-២៤ ខែមេសានោះ នៅខេត្តកំពង់ធំ មានភ្លើងឆេះព្រៃកើត​ឡើង ២១ករណី, ខេត្តព្រះវិហារ មាន១៧ករណី, ស្ទឹងត្រែង ១៣ករណី និងនៅខេត្តក្រចេះ មាន១១ករណី។

សម្រាប់រាជធានីភ្នំពេញ, បាត់ដំបង, ព្រះសីហនុ, កំពត, ពោធិ៍សាត់, ព្រៃវែង និងខេត្ត​ប៉ៃ​លិន ពុំមានករណីភ្លើងឆេះព្រៃកើតឡើងឡើយ។ ចំណែកបណ្តាខេត្តផ្សេងក្រៅពីនេះ គឺ​កើតមានហេតុការណ៍ភ្លើងឆេះព្រៃ ចន្លោះពី ១ ទៅ៥ ករណី។ នេះបើតាម​របាយការណ៍របស់ក្រសួងបរិស្ថានដដែលនោះ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ