អ្នកនឹងមានបញ្ហាទាំងនេះ បើពោះវៀនធំ​ដុះ​ដុំ​សាច់​នឹង​លេច​នូវ​រោគ​សញ្ញា​ទាំងនេះ
  • ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
អ្នកនឹងមានបញ្ហាទាំងនេះ បើពោះវៀនធំ​ដុះ​ដុំ​សាច់​នឹង​លេច​នូវ​រោគ​សញ្ញា​ទាំងនេះ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ដែល​បង្ហាញ​អ្នក​ថា អ្នក​កំពុង​តែ​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់ ដោយ​ពោះវៀនធំ​អ្នក​អាច​ជួបនឹង​បញ្ហា​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

TTN-Free-Banner-In-Article-PC

  1. មុខសញ្ញា​ដំបូង​របស់​មហារីក​ពោះវៀនធំ គឺ អ្នក​បត់ជើងធំ​ចេញ​មក​អាច​មាន​ឈាម​មក​ជាមួយ​។ ដូចនេះ អ្នក​គួរតែ​ទៅ​ពិនិត្យ និង​ព្យ​បាល​ឲ្យ​បាន​ទាន់​ពេល ព្រោះ​បើ​អ្នក​ទុក​យូរ ឈាម​នោះ​នឹង​ប្រែជា​ពណ៌​ស្រអាប់ ឬ​ជាប់​បង្គន់​ក៏​មាន​ដែរ​។
  2. លាមក​អ្នក​នឹង​អាច​ប្រែប្រួល​ទម្រង់​ខុស​ពី​ពេល​ធម្មតា ហើយ​ក្រោយ​ពេល​ដែល​អ្នក​បត់ជើង​រួច លាមក​នោះ​ក៏​អាច​ជាប់​បង្គន់​ផង​ដែរ​។ ដូចនេះ អ្នក​មិន​គួរ​ខ្ពើម​មិន​មើល​លាមក​អ្នក​ទេ ដោយ​អ្នក​គួរតែ​សង្កេត​រាល់ថ្ងៃ ទើប​អ្នក​អាច​ដឹង​ពី​សុខភាព​របស់​ពោះវៀនធំ​អ្នក​។
  3. មហារីក​ពោះវៀនធំ​នេះ នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្វះ​ឈាម អស់កម្លាំង ល្ហិតល្ហៃ ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ចង់​ញ៉ាំ​អ្វី​ទេ​។ ម្យ៉ាងទៀត ក្រពះ​អ្នក​ក៏​ពិបាក​រំលាយ​អាហារ​ផង​ដែរ​។ ដូចនេះ នៅ​ពេល​ដែល​មាន​អាកា​រៈទាំង​នេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។
  4. អ្នក​ក៏​អាច​កើត​មាន​អាកា​រៈ​ឈឺពោះ​ដោយ​គ្មាន​មូលហេតុ​ដែល​ពេល​ដែល​អ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ពោះវៀនធំ ដោយ​ធ្វើ​ឲ្យ​ពោះ​អ្នក​ឈឺ​ខុស​ពី​ពេល​ធម្មតា​។ ដូចនេះ ប្រសិនជា​មាន​អាកា​រៈ​ខាងលើ​កើតឡើង អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ទើប​មិន​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​៕
ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ