រដ្ឋ ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ២ម៉ឺនរៀលជូនអតីតមន្រ្តី និងអតីតយុទ្ធជនចូលនិវត្តន៍
- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៤៨ នាទី ល្ងាច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូនអតីតមន្រ្តី និងអតីតយុទ្ធជនចូលនិវត្តន៍មុនឆ្នាំ២០២៤ ចំនួន ២ម៉ឺនរៀលក្នុងមួយនាក់ប្រចាំខែ។ នេះបើតាមអនុក្រឹត្យស្ដីពីការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

អនុក្រឹត្យមាត្រា១ បានបញ្ជាក់ថា៖ «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»។ មាត្រា២ បានបញ្ជាក់ថា៖ «របបសន្តិសុខសង្គមប្រចាំខែរបស់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានកម្រិតទាបជាង ៨៤៥ ០០០រៀល ត្រូវដំឡើងឱ្យដល់ ៨៤៥ ០០០រៀល»៕
អ្នកសរសេរអត្ថបទ
ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com