មន្ទីរពេទ្យគន្ធបុប្ផា៖ ក្នុងខែមេសា កុមារជាង ៧ម៉ឺននាក់ បានពិគ្រោះជំងឺ ខណៈកុមារជាង ១ម៉ឺននាក់ឈឺធ្ងន់
  • ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥១ នាទី ព្រឹក
មន្ទីរពេទ្យគន្ធបុប្ផា៖ ក្នុងខែមេសា កុមារជាង ៧ម៉ឺននាក់ បានពិគ្រោះជំងឺ ខណៈកុមារជាង ១ម៉ឺននាក់ឈឺធ្ងន់

ភ្នំពេញ៖ កុមារចំនួន ៧៧ ១១៥នាក់ បានទៅពិនិត្យព្យាបាលជំងឺនៅផ្នែកពិគ្រោះជំងឺក្រៅ ខណៈមានកុមារឈឺធ្ងន់ចំនួន ១៥ ២០៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផា នៅក្នុងខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា។
TTN-Free-Banner-In-Article-PC


ក្នុងខែមេសា ឆ្នាំ២០២៥នេះ កុមារ និងស្រ្តីមានផ្ទៃពោះ ជាង១០ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថាកុមារមានជំងឺគ្រុនឈាម ២៦៩នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារ ២ ៥១២នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ៨០នាក់។ 

ចំណែកនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះ ៧ ៧៩០នាក់ បានទៅពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាប់អ្នកសម្រាលកូនមាន ១ ៦៦៦នាក់។ 

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយ លើកកម្ពស់សុខុមាលភាពសង្គម និងរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយមានប្រសិទ្ធភាពខ្ពស់៕

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សែម ប្រាក់ដាវ