រដ្ឋបាលរាជធានីភ្នំពេញ សង់បន្ទប់ទឹក ៤០បន្ថែមសម្រួលអ្នកដើរកម្សាន្តតាមផ្លូវថ្មើរជើង
  • ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤០ នាទី រសៀល
រដ្ឋបាលរាជធានីភ្នំពេញ សង់បន្ទប់ទឹក ៤០បន្ថែមសម្រួលអ្នកដើរកម្សាន្តតាមផ្លូវថ្មើរជើង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៤០បន្ថែមទៀត នៅមាត់ទន្លេជាប់​ស្ថានីយ​បូម​ទឹក​ព្រះគន្លង់តាម​បណ្ដោយ​តីរវិថី​ព្រះសុវត្ថិ។ ការសាងសង់នេះដើម្បីសម្រួល ពលរដ្ឋដែល​មក​ដើរ​លេងកម្សាន្ត​ និង​ហាត់ប្រាណ​តាម​មាត់​មាត់ទន្លេ ជាពិសេសផ្លូវថ្មើរជើង នាចុងសប្តាហ៍​។

TTN-Free-Banner-In-Article-PC


លោកស្រី ដោ​ សម្ផស្ស​  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជា់ក់ថា បន្ទប់ទឹកសាធារណៈចំនួន៤០នេះ ចាយរយៈពេល ៣ខែដោយចាប់ផ្តើមសាងសង់នៅដើមខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥។ លោកស្រីបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់បន្ទប់ទឹក និងបន្ទប់ទឹកចល័តបន្ថែមទៀត នៅតាមទីតាំងផ្សេងដើម្បីសម្រួលភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្តតាមបណ្តោយមាត់ទន្លេ។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បាន​ដំណើរការសាកល្បងផ្លូវថ្មើរជើង កាលពីថ្ងៃទី១ ខែ​កុម្ភៈ​។ ផ្លូវ​នេះ រៀបចំឡើងនៅលើផ្ទៃដី ៥៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ តាម​បណ្ដោ​យ​វិថី​ព្រះស៊ីសុវិត្ថ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០។ 

តាមគម្រោង ផ្លូវថ្មើរជើងនេះ ត្រូវបែងចែកជា ៣តំបន់ផ្សេងគ្នា ដោយ​មានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជា​ pub street ​ ដើម្បី​បម្រើ​ដល់ការកម្សាន្ត និង​ដើរ​​ទិញទំនិញនៅពេលយប់ របស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទាំង ៣នេះ នឹង​បិទមិនឱ្យឡាន និងម៉ូតូ ចូលធ្វើចរាចណ៍នោះទេ ចា​ប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ ដើម្បីឱ្យការថ្មើរជើងកម្សាន្តរបស់ពលរដ្ឋ ងាយស្រួល៕


អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា