- ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:០០ នាទី រសៀល

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ១៨៣លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១២៨នាក់ និងរងរបួសធ្ងន់ស្រាល ២៨៦នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១២៨នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន ២៨៦នាក់ ក្នុងគ្រោះថ្នាក់ចំនួន ១៨៣លើក។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ករណីល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងកត្តាយានជាដើម។ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករលាក់មុខ ដែលឆក់យកជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមឆ្លងផ្លូវ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសកម្ពុជា មានចំនួន ២ ៨៤៤លើក ថយចុះ៤៧៣លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ២ ៨៤៤លើក បានបណ្ដាលឱ្យមនុស្ស ១ ៥០៩នាក់ស្លាប់, របួសធ្ងន់ ២ ២៧៣នាក់ និងស្រាល ១ ៤៤៧នាក់។ លើសពីនេះ អ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់មានចំនួន ២ ៤៧៧នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤ ថយចុះ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
