- ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី ព្រឹក

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ នគរបាលបានបង្ក្រាបល្មើសគ្រឿងញៀន ចំនួន ៣៥៤ ករណី ក្នុងនោះមានការឃាត់ខ្លួនមនុស្សចំនួន ៩០៨នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងខែមេសាកន្លងទៅ លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន ៣៥៤ ករណី ដោយមានការឃាត់ខ្លួនមនុស្សចំនួន៩០៨នាក់។ ចំណែក សម្ភារ មធ្យោបាយ និង ឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបានពេលបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។
ចំនួនមនុស្សពាក់ព័ន្ធនឹងគ្រឿងញៀននេះ ត្រូវបាននគរបាលបង្ក្រាបល្មើសគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន សមត្ថកិច្ច ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀត ដើម្បីទប់ស្កាត់ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
