លោក ត្រាំ បញ្ជាឱ្យដាក់ពន្ធគយ ១០០ភាគរយ លើភាពយន្តផលិតនៅបរទេស
  • ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥០ នាទី ព្រឹក
លោក ត្រាំ បញ្ជាឱ្យដាក់ពន្ធគយ ១០០ភាគរយ លើភាពយន្តផលិតនៅបរទេស
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែឧសភា បានបញ្ជាឱ្យដាក់ពន្ធគយលើភាពយន្តផលិតនៅបរទេសទាំងអស់ចំនួន ១០០ភាគរយ។ ការបញ្ជានេះ ធ្វើឡើងក្រោមហេតុផលភាពយន្តហូលីវូដអាម៉េរិក កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារភាពយន្តផលិតនៅបរទេស។

TTN-Free-Banner-In-Article-PC
 

តាមរយៈបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មអាម៉េរិក ដាក់ចេញវិធានការភ្លាមៗ សម្រាប់ពន្ធគយលើភាពយន្ត ដែលផលិតនៅក្រៅអាម៉េរិក។ 

«ខ្ញុំបញ្ជាក្រសួងពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មអាម៉េរិក ចេញនីតិវិធីភ្លាមៗ ដើម្បីដាក់ពន្ធគយ ១០០ភាគរយលើភាពយន្តទាងអស់ ដែលនាំចូលអាម៉េរិក ហើយត្រូវបានផលិតនៅទឹកដីបរទេស»។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែឧសភា ដោយបន្ថែមថា ឧស្សាកម្មភាពយន្តអាម៉េរិក កំពុងតែរងការខូចខាតយ៉ាងខ្លាំង។ 

បើតាមលោក ត្រាំ ភាពយន្តហូលីវូដ កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារភាពយន្តផលិតនៅបរទេស ហើយវាជាបញ្ហាសន្តិសុខជាតិរបស់ប្រទេស។ 

យ៉ាងណាមិញ ក្នុងសំណេររបស់លោក ត្រាំ មិនបានបញ្ជាក់ឡើយ ថាតើកម្មវិធីទូរទស្សន៍ ដែលកំពុងតែមានការពេញនិយម អាចរងពន្ធគយនេះឬយ៉ាងណា។ ការដាក់ពន្ធគយបែបនេះ ធ្វើឡើងក្រោយរដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយជាច្រើនលើបណ្តាប្រទេសនៅជុំវិញពិភពលោក៕  


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ