មិនបានទេស្ត្រីៗ! ជំងឺរលាកថ្លើមប្រភេទB លើស្ត្រីមានផ្ទៃពោះ
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
មិនបានទេស្ត្រីៗ! ជំងឺរលាកថ្លើមប្រភេទB លើស្ត្រីមានផ្ទៃពោះ

មន្ទីរពេទ្យកាលម៉ែត បានប្រកាសកាលពីថ្ងៃទី២ ខែឧសភានេះថា ជំងឺរលាកថ្លើមប្រភេទB លើស្ត្រីមានផ្ទៃពោះ។

TTN-Free-Banner-In-Article-PC

– តើអ្វីជាជំងឺរលាកថ្លើមប្រភេទ B?

ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើតជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលឱ្យមនុស្សនោះឈឺអស់មួយជីវិត។

ជំងឺរលាកថ្លើមប្រភេទ B អាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការខូចថ្លើម ខ្សោយថ្លើម និងធ្វើឱ្យកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមានជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ។ ប៉ុន្តែពួកគេនៅតែអាចចម្លងទៅអ្នកដទៃបាន។ មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។

– ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ?

បើអ្នកមានផ្ទៃពោះ តេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការ​ការពារ នៅពេលកើតភ្លាម កម្រកើតជំងឺរលាកថ្លើមប្រភេទ B ណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។

– តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?

អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។

– តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនឱ្យឆ្លងជំងឺនេះដោយរបៀបណា?

បើអ្នកមិនដឹងថា តើក្នុងខ្លួនអ្នក មានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ ចំពោះកូនរបស់អ្នក នឹងទទួលបាននូវការចាក់វ៉ាក់សាំងដូសដំបូង និងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ ហើយកូនរបស់អ្នក ត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ជាតិ និងឱ្យគ្រប់ចំនួនកំណត់។

បន្ទាប់មក ក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បី​បញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទីករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។ បើទោះបីជាអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចម្លងក្នុងការបំបៅដោះកូនដែរ។

ដូច្នេះ បើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន ថ្លើម និងឫសដូងបាត ដើម្បីស្វែងរក ពិនិត្យ និងការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ