សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី២ នៅចុងខែ​នេះ
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី២ នៅចុងខែ​នេះ
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ជូនដំណឹងពីវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនបុរាណខ្មែរ លើកទី២

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងរៀបចំសិក្ខាសាលាបច្ចេកទេសស្ដីពីយុទ្ធគុនបុរាណខ្មែរ លើកទី២ ពីថ្ងៃទី៣០-៣១ ខែឧសភាខាងមុខ នៅសាលាគុណធម៌។ យោងតាមលិខិតជូន​ដំណឹង​ចុះថ្ងៃទី៥ ខែឧសភា បញ្ជាក់ថា ក្លិប អង្គភាព ឬសមាគមនីមួយៗ អាចចុះឈ្មោះគ្រូបង្វឹក បាន​តែ​ម្នាក់ប៉ុណ្ណោះ​ហើយជាគ្រូបង្វឹកដែលមានវត្តមានបង្វឹក​រាល់ថ្ងៃនៅក្នុងស្ថាប័​ម។ ការចុះឈ្មោះ ​​នឹង​បិទបញ្ចប់ នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួន របស់​មន្ត្រីបច្ចេកទេស ក៏ដូចជាគណៈ​កម្មកា​រកាត់សេចក្តី ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត លើក​ទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋាន​ជាតិមរតក​តេជោ​៕

អត្ថបទទាក់ទង

 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា