កុំចេះតែថាមិនអី! ការ​អស់កម្លាំង​គ្រប់ពេលក៏ហានិភ័យដែរ
  • ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
កុំចេះតែថាមិនអី! ការ​អស់កម្លាំង​គ្រប់ពេលក៏ហានិភ័យដែរ

អារម្មណ៍​អស់កម្លាំង​ខ្លាំង គឺជា​រឿង​ធម្មតា ដែលនរណា​ៗ​ក៏​អាច​នឹង​មាន​បញ្ហា​នេះ​នៅ​ក្នុង​ជីវិត​ដែរ​។ យើង​ទាំងអស់​គ្នា​ មាន​អារម្មណ៍​អស់​កម្លាំង​ពី​មួយ​ពេល​ទៅ​មួយ​ពេល។ ហេតុ​ផល​ជា​ទូទៅ​ជាក់ស្តែង និង​រួម​បញ្ចូល​ ៖

TTN-Free-Banner-In-Article-PC

១. ការ​នៅ​ធ្វើ​យប់ ឬ​ចូល​សម្រាក​យឺត​ពេក​។

២. ចំណាយពេល​ច្រើន​ម៉ោង​នៅ​កន្លែងធ្វើការ ។

៣. កូន​របស់​អ្នក​យំ ឬ​រំខាន​អ្នក​នៅ​ពេល​យប់ ។​ល​។

ប៉ុន្តែ​ការ​អស់កម្លាំង ឬ​ការ​ហត់នឿយ​ដែល​បន្ត​អស់​រយៈពេល​យូរ​រ៉ាំរ៉ៃ គឺជា​រឿង​មិនធម្មតា​នោះ​ទេ​។ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បន្ត និង​រីករាយ​ជាមួយ​ជីវិត​របស់​អ្នក ។ ការ​អស់កម្លាំង​ដោយ​មិនដឹង​មូលហេតុ គឺជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ដែល​មនុស្ស​អាច​ជួប​គ្រូពេទ្យ ។

ហេតុ​អ្វី​បានជា​អ្នក​អាច​អស់កំលាំង​គ្រប់​ពេល​វេលា ? វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​គិត​អំពី ៖

១. ផ្នែក​ខ្លះ​នៃ​ជីវិត​របស់​អ្នក ដូច​ជា​ការងារ និង​គ្រួសារ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ភាព​តានតឹង​ណាមួយ ។

២. ព្រឹត្ដិការណ៍​ណាមួយ​ដែល​អាច​បណ្ដាល​ឲ្យ​អស់កម្លាំង​របស់​អ្នក ដូច​ជា​មរណៈភាព ឬ​ការ​បែកបាក់​គ្នា​ជាដើម ។

៣. របៀប​រស់នៅ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ។

គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ពី​មូលហេតុ​ដូច​ខាងក្រោម​នៃ​ការ​អស់កម្លាំង ៖ ១. មូលហេតុ​ផ្លូវចិត្ត ២. មូលហេតុ​ខាង​រាង​កាយ និង​៣. មូលហេតុ​នៃ​ការ​រស់នៅ ៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ