Asean U19 Girls’s Championship៖ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួបថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
  • ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៣:១៩ នាទី រសៀល
Asean U19 Girls’s Championship៖ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួបថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
ការចាប់ឆ្នោតចែកពូល ព្រឹត្តិការណ៍ប្រកួត Asean Girld U19 Championship

ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំកម្ពុជា ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asean U19 Girls’s Championship 2025 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១៨ មិថុនា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

នេះ គឺជាលើកទី៤ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ាន រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនារីអាយុក្រោម ១៩ឆ្នាំ។ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍លើកទី៤ នេះ ដោយមាន ៨ប្រទេសចូលរួម។ ប្រទេសទាំងនោះ មាន៖ ម្ចាស់ផ្ទះ វៀតណាម, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងថៃ។

នាព្រឹកថ្ងៃទី៩ ឧសភា សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានចាប់ឆ្នោតចែកពូលនៃការប្រកួត។ ពូល A មានវៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងទីម័រខាងកើត។ ចំណែកពូល B ពូលនេះ មាន ថៃ, កម្ពុជា, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ២លើករួចមកហើយ ដោយលើកទី១ ឆ្នាំ២០២២ និងលើកទី២ ឆ្នាំ២០២៣។ វត្តមានទាំង២លើកនោះ កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា