«ផ្ទះសសរ១០០» នៅក្រុងក្រចេះ ឈរយ៉ាងរឹងមាំរង់ចាំភ្ញៀវទេសចរមកទស្សនា
  • ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០០ នាទី ព្រឹក
«ផ្ទះសសរ១០០» នៅក្រុងក្រចេះ ឈរយ៉ាងរឹងមាំរង់ចាំភ្ញៀវទេសចរមកទស្សនា

ក្រចេះ៖ មានចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ មានផ្ទះឈើខ្មែរបុរាណមួយ ឈ្មោះផ្ទះសសរ១០០ ដែលមានអាយុកាលជាង១សតវត្សរ៍ ហើយបន្តគ្រប់គ្រង៧ជំនាន់។ ផ្ទះសសរ១០០ ដើមឡើយ ស្ថិតក្នុងស្រុកឆ្លូង ប៉ុន្តែត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ទិញយកមករក្សាទុក និងតាំងបង្ហាញ ក្នុងក្រុងក្រចេះ កាលពីឆ្នាំ២០២០មកទល់បច្ចុប្បន្ន។

TTN-Free-Banner-In-Article-PC

សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖













កាលពីឆ្នាំ២០២០ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានទិញផ្ទះសសរ១០០ពីគ្រួសារមួយ នៅភូមិកោះកណ្ដុរ ក្នុងស្រុកឆ្លូង ហើយយកមកសាងសង់ឡើងវិញតាមទម្រង់ដើម ដើម្បីដាក់តាំងបង្ហាញ និងរក្សាទុក នៅទីតាំងបុរាណមួយកន្លែង ជាមួយវិហាររកាកណ្ដាល ស្ថិតក្នុងភូមិរកាកណ្ដាលទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។ 

បច្ចុប្បន្នផ្ទះសសរ១០០ នៅសល់សសរប្រមាណ៤០សសរប៉ុណ្ណោះ ទទឹង១៣ម៉ែត្រ និងបណ្ដោយ២១ម៉ែត្រ ហើយផ្ទះក៏រួមតូចជាងមុនផងដែរ បើធៀបនឹងទំហំផ្ទះពីដើម។ ផ្ទះសសរ១០០នេះ សង់ឡើងមានទ្វារ២ និងជណ្ដើរឡើងចុះ២ដូចគ្នា និងបង្អួចមានជាង១០។ នៅក្នុងផ្ទះនោះ មានទូឈើតូចធំមួយចំនួន និងសម្ភារប្រើប្រាស់បុរាណមួយចំនួនផងដែរ។ 

ក្រៅពីនេះ ព័ត៌មានទាក់ទងនឹងប្រវត្តិផ្ទះសសរ១០០ ត្រូវបានព្យួរទុកក្នុងផ្ទះ ដើម្បីឱ្យអ្នកទេសចរបានអាន និងដឹងពីប្រវត្តិផ្ទះខ្លះៗពេលមកទស្សនា។

កន្លងមក មន្ទីរវប្បធម៌ខេត្តក្រចេះ បានយកផ្ទះសសរ១០០ធ្វើសារមន្ទីរសម្រាប់លម្អសម្ភារចាស់ៗ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ តាំងពីឆ្នាំ២០២១មក ផ្ទះសសរ១០០នេះ បានបើកឱ្យទេសចរ ចូលទស្សនាដោយសេរីដោយមិនគិតថ្លៃ៕


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ