កើតមកគ្មានភេទញី តើត្រីត្លុក បន្តពូជដោយរបៀបណា?
- ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ត្រីត្លុក ឬ Clown Fish ត្រូវបានដាក់បង្ហាញ នៅ Angkor Wildlife and Aquarium ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សៀមរាប៖ Clown Fish ឬត្រីត្លុក ជាប្រភេទត្រីទឹកប្រៃមួយ មានច្រើនពណ៌ ដូចជាពណ៌ត្នោត ឬលឿង ទៅតាមប្រភេទរបស់វា។ ត្រីត្លុក កើតមកជាមួយនឹងភេទឈ្មោលទាំងអស់ ពោលគឺមិនមានភេទញីឡើយ។ ដើម្បីបង្កកំណើត ឬបន្តពូជពង្សពួកវា ត្រីឈ្មោលដែលមាឌធំជាងគេ នឹងត្រូវប្ដូរទៅជាភេទញី ដើម្បីពងកូន ហើយនៅពេលមេនោះស្លាប់ ត្រីឈ្មោលដទៃទៀតត្រូវប្ដូរភេទ មកជាភេទញីជាបន្តបន្ទាប់។ ត្រីប្រភេទនេះ រស់នៅហ្វូង ដូច្នេះវាទំនាក់ទំនងគ្នា ដោយប្រើប្រាស់មាត់របស់ពួកវាជាសញ្ញា។ ក្រៅពីលក្ខណៈទាំងនេះ តើត្រីត្លុកប្រភេទនេះ មានលក្ខណៈពិសេសអ្វីទៀតទៅ?
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: