លោក អាល់បានីស ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអូស្រ្តាលីនៅអាណត្តិទីពីរ
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:១៩ នាទី រសៀល
លោក អាល់បានីស ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអូស្រ្តាលីនៅអាណត្តិទីពីរ
លោក អាន់តូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី និងសមាជិករដ្ឋមន្រ្តីផ្សេងទៀត។ រូបភាព AFP

លោក អាន់តូនី អាល់បានីស នាយករដ្ឋមន្រ្អូស្រ្តាលី,​ បោះឆ្នោតតីអូស្រ្តាលី និងសមាជិករដ្ឋមន្រ្តីផ្សេងទៀត នៅថ្ងៃទី១៣ ខែឧសភា បានស្បថចូលកាន់តំណែងនៅអាណត្តិទីពីរ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ ការជាប់ឆ្នោតជាថ្មីរបស់លោក អាល់បានីស កើតមានស្របពេលអាម៉េរិក កំពុងគំរាមដាក់ពន្ធគយលើបណ្តាប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មជាមួយ។

TTN-Free-Banner-In-Article-PC

អត្ថបទទាក់ទង

ជាផ្លូវការ លោក អាន់តូនី អាល់បានីស និងមន្រ្តីរបស់លោកផ្សេងទៀត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីផ្លូវការ ដោយអ្នកតំណាងមហាក្សត្រអង់គ្លេស លោកស្រី Sam Mostyn នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងកង់បេរ៉ារបស់អូស្រ្តាលី នៅថ្ងៃទី១៣ ខែឧសភា។ 

គណៈរដ្ឋមន្រ្តីថ្មីរបស់អូស្រ្តាលី មិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយ ដោយលោក Richard Marles បន្តកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិ, លោក Jim Chalmers ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងលោកស្រី Penny Wong ជារដ្ឋមន្រ្តីការពារជាតិ។

បន្ទាប់ពីស្បថចូលកាន់តំណែង លោក អាល់បានីស នឹងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ក្នុងថ្ងៃទី១៤ ខែឧសភា​ ហើយចូលរួមពិធីតែងតាំងសម្តេចប៉ាប Leo XIV នៅបុរីវ៉ាទីកង់។ ក្នុងអំឡុងទស្សនកិច្ចនៅអឺរ៉ុប លោក អាល់បានីស នឹងជួបជាមួយមេដឹកនាំសំខាន់ៗ ជាច្រើន ដែលនឹងជជែកពីកិច្ចសហប្រតិបត្តិការ​ និងពាណិជ្ជកម្ម។ 

តាមការចុះផ្សាយរបស់សារព័ត៌មាន ABC News បក្សពលកររបស់លោក អាន់តូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី ទទួលបានអាសនៈចំនួន ៨៦ ដែលជាចំនួនភាគច្រើននៅក្នុងរដ្ឋសភា។ សមាជិករដ្ឋសភាអូស្រា្តលី មានចំនួនសរុប ១៥១អាសនៈ។ ចំណែកបក្សសេរីនិយម ទទួលបានអាសនៈចំនួន ៤០ប៉ុណ្ណោះ។ លោក Peter Dutton មេដឹកនាំបក្សសេរីនិយម ក៏បានទទួលស្គាល់លទ្ធផលចាញ់ឆ្នោតផងដែរ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនៅអូស្រ្តាលី ប្រធានបទសំខាន់ៗមានដូចជា បញ្ហាពន្ធគយរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក, ការចំណាយថ្លៃរស់នៅខ្ពស់, សុខាភិបាល, តម្លៃផ្ទះសម្បែង និងថាមពលស្អាតជាដើម៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ