ពលរដ្ឋ ចង់ឃើញបូជនីយដ្ឋាននាគ នៅឃុំកោះពីរ បើកជាសាធារណៈ
  • ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
ពលរដ្ឋ ចង់ឃើញបូជនីយដ្ឋាននាគ នៅឃុំកោះពីរ បើកជាសាធារណៈ

ត្បូងឃ្មុំ៖ រូបសំណាក«នាគ» ជាស្នាដៃដ៏ល្អវិចិត្ររបស់ស្ថាបត្យករខ្មែរ បានរំលេចដោយក្បូរក្បាច់ នៃរចនាបថអង្គរ ដែលប្រើពេលសាងសង់ជិត ១ឆ្នាំ។ សំណង់បូជនីយដ្ឋានដ៏ធំស្កឹមស្កៃនេះ បានក្លាយជាសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋឃុំកោះពីរ។ តាមរយៈសមិទ្ធផលនេះ ពលរដ្ឋនៅក្នុងឃុំកោះពីរ សង្ឃឹមថា រូបសំណាកនាគនេះនឹងក្លាយជាទីតាំងទេសចរណ៍ថ្មី នៅលើទឹកដីកោះនេះ។ លើសពីនេះ ប្រជាជន រំពឹងទទួលបានចំណូលបន្ថែមពីការលក់ដូរ ជួយជីវភាពបានមួយកម្រិតផងដែរ។

TTN-Free-Banner-In-Article-PC

រូបសំណាក«នាគ» មានកម្ពស់ ១២ ម៉ែត្រ និងប្រវែង ៣៣ ម៉ែត្រ ធ្វើពីបេតុង ត្រូវបានសាងសង់តាមដងទន្លេមេគង្គ នាបរិវេណឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ រូបសំណាកនេះ បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២។

សូមលោកអ្នកនាង​ អញ្ជើញទស្សនាវីដេអូដូចតទៅ៖


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ