ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិជាង ១២ម៉ឺនដុល្លារ
- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣៥ នាទី យប់

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ២រូប កាលពីថ្ងៃទី១២ ឧសភា ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ ជាង១២ម៉ឺនដុល្លារ នៅម្តុំខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បទល្មើសនេះ បានកើតឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។

ជនសង្ស័យ ២រូបនេះ បានលួចគាស់ផ្ទះពលរដ្ឋ លួចប្រាក់ចំនួន ៤ ៥០០០ដុល្លារ , និងគ្រឿងអលង្ការ សរុប៨ម៉ឺនដុល្លារ រួមទាំងបំផ្លាញទូដែកចំនួន៦។
សម្ភារបន្សល់ទុក អំឡុងពេលធ្វើសកម្មភាព ដែលសមត្ថកិច្ចរកឃើញ រួមមាន រូបថត ស្នាមគាស់ទូដែក និងសម្ភាររាយប៉ាយនៅក្នុងបន្ទប់ ,ទូរស័ព្ទដៃ ៥គ្រឿង , អាវុធខ្លី ចំនួន៣ដើម ,កុំព្យូទ័រ២គ្រឿង , ខ្សែកស្វារេមានត្បូង ១ខ្សែ និងសម្ភារផ្សេងទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com