នរណាខ្លះ? ភ្នែកមើលមិនសូវច្បាស់អាចបណ្តាលមកពីដុំសាច់ខួរក្បាល
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
នរណាខ្លះ? ភ្នែកមើលមិនសូវច្បាស់អាចបណ្តាលមកពីដុំសាច់ខួរក្បាល

មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសថ្មីៗនេះថា មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល!។

TTN-Free-Banner-In-Article-PC

ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី?

ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល 0,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការ និងការរីកលូតលាស់របស់មនុស្ស។

ខ) អ្វីទៅជាដុំក្រពេញអ៊ីប៉ូហ្វី( Adénome Hypophyaire)?

ជាដុំសាច់ស្លូតដែលកើតទ្បើងពីក្រពេញអ៊ីប៉ូហ្វី ក្នុងករណីខ្លះវាបណ្តាលអោយមានការបញ្ចេញនូវអ័កម៉ូនច្រើនលើសធម្មតា ហើយក្នុងករណីខ្លះទៀតដុំនោះវាសង្កត់ទៅលើសរសៃប្រសាទដែលនៅជិតនឹងដុំនេះ វាបណ្តាលអោយប៉ះពាល់លើសរសៃភ្នែក និងការបញ្ជារចលនាភ្នែកជាដើម។

គ) រោគសញ្ញា៖

– មើលមិនសូវច្បាស់

– ឈឺក្បាល

– ការរីកលូតលាស់ធំខុសប្រក្រតីរបស់សរីរាង្គ (អណ្តាតធំ ចង្កាធំ លូតកំពស់លឿន…)

– អាចហូរទឹកដោះខុសប្រក្រតី

– អសមត្ថភាពផ្លូវភេទ ចំពោះបុរស

ឃ) ការព្យាបាល៖

ការព្យាបាលដែលមានការចូលរួមជាមួយគ្រូពេទ្យជំនាញផ្នែកក្រពេញ ផ្នែករូបភាពវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យវះកាត់។

ក្នុងករណីដែលដុំនោះមិនប៉ះពាល់ដល់គំហើញ និងមិនប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទផ្សេងទៀត ក្រុមគ្រូពេទ្យនឹងជ្រើសរើសយកវិធីសាស្ត្រព្យាបាលដោយថ្នាំ។

ក្នុងករណីដែលដុំនោះមានទំហំធំ សង្កត់លើសរសៃភ្នែក ធ្វើអោយប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះ ការព្យាបាលដោយវិធីវះកាត់ជាជំរើសដែលល្អចំពោះអ្នកជំងឺ៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/
 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ