លោក ស្រី ម៉ារ៉ូណា ពន្យល់ពីនីតិវិធីវាយតម្លៃ និងដាក់ពិន្ទុផ្នែកបរិស្ថានសម្រាប់ការ​ប្រជែង​អង្គភាព​ផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៥
  • ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី យប់
លោក ស្រី ម៉ារ៉ូណា ពន្យល់ពីនីតិវិធីវាយតម្លៃ និងដាក់ពិន្ទុផ្នែកបរិស្ថានសម្រាប់ការ​ប្រជែង​អង្គភាព​ផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៥

សៀមរាប៖ លោក ស្រី ម៉ារ៉ូណា អ្នកជំនាញផ្នែកបរិស្ថាន និងជាគណៈកម្មការវាយតម្លៃ ក្នុងការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូរបស់ក្រសួងមុខងារសាធារណៈ បានពន្យល់ថា បរិស្ថានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអប់រំ ពិសេសជួយបង្កើនគុណភាពអប់រំបានកាន់តែប្រសើរ។ ក្នុងន័យនេះ លោក ស្រី ម៉ារ៉ូណា ចង់សំដៅដល់ នៅពេលបរិវេណសាលារៀនមានបរិស្ថានស្អាត មានអនាម័យ ផ្ដល់កន្លែងមានផាសុខភាពសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នឹងធ្វើឱ្យពួកគេមានសុខភាពល្អ និងមានកម្លាំងពេញលេញក្នុងការទទួលយក និងផ្ដល់ចំណេះដឹងរបស់។ បរិស្ថានក្នុងវិស័យអប់រំ មិនត្រឹមតែការសម្អាតបរិស្ថាន អនាម័យនោះឡើយ ប៉ុន្តែជាការបញ្ជ្រាបចំណេះដឹងលើផ្នែកបរិស្ថានដល់សិស្សានុសិស្ស បុគ្គលិកអប់រំ និងសហគមន៍ឱ្យយល់ដឹងផលប៉ះពាល់នៃការប្រើប្រាស់ និងដុតបំផ្លាញប្លាស្ទិក រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

TTN-Free-Banner-In-Article-PC

យ៉ាងណាក្នុងដំណើរការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥ គណៈកម្មការផ្ដល់អាទិភាពលើផ្នែកបរិស្ថាន ស្ថិតក្នុងលក្ខណៈវិនិច្ឆ័យគោលទី៥ ដែលផ្ដោតលើ ការបញ្ជៀបការយល់ដឹងពីបរិស្ថាន ភាពស្អាត ភាពបៃតង និងសុខភាពអនាម័យ,ការអនុវត្តដើម្បីសោភណ្ឌភាពក្នុងបរិវេណសាលារៀន,ទីតាំងកម្សាន្ត និងគ្រប់គ្រងកាកសំណល់ និងការប្រើប្រាស់ទឹកស្អាត និងអនាម័យចំណីអាហារលក់ក្នុងបរិវេណសាលារៀន។ សកម្មភាពទាំងអស់នេះ ដើម្បីជំរុញលើផ្នែកបរិស្ថានស្អាតនៅទីតាំងអប់រំ ពិសេសពង្រឹងគុណភាពអប់រំ សាលារៀនស្អាត សេវាសាធារណៈកាន់តែល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក ស្រី ម៉ារ៉ូណា អ្នកជំនាញផ្នែកបរិស្ថាន នៃក្រសួងបរិស្ថាន និងជាគណៈកម្មការវាយតម្លៃក្នុងការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូរបស់ក្រសួងមុខងារសាធារណៈ នាសិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១២ ខែឧសភា នៅខេត្តសៀមរាប។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាការពន្យល់របស់លោក ស្រី ម៉ារ៉ូណា អ្នកជំនាញផ្នែកបរិស្ថាន និងជាគណៈកម្មការវាយតម្លៃ​ក្នុងការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូរបស់ក្រសួងមុខងារសាធារណៈ ខាងក្រោមដូចតទៅ៖

ដោយ៖ ផាត ដាណេ និងឡាយ ឡុង


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other