លោក ទីវ តារារិទ្ធិ នឹងបន្ដជិះកង់ទៅអាហ្វ្រិកខាងត្បូង ដើម្បីរៃថវិកាជួយកុមារកម្ពុជា
  • ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣១ នាទី ព្រឹក
លោក ទីវ តារារិទ្ធិ នឹងបន្ដជិះកង់ទៅអាហ្វ្រិកខាងត្បូង ដើម្បីរៃថវិកាជួយកុមារកម្ពុជា

លោក ទីវ តារារិទ្ធ បានចេញដំណើរពីកម្ពុជា កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ក្នុងគោលដៅទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។  អ្នកជិះកង់ផ្សងព្រេងរូបនេះ បានត្រឡប់មកកម្ពុជា ដើម្បីសុំទិដ្ឋាការ បន្ដដំណើរចូលទ្វីបអឺរ៉ុប បន្ទាប់ឆ្លងកាត់តំបន់អាស៊ីកណ្ដាល។
TTN-Free-Banner-In-Article-PC

ជាមួយគ្នានេះ លោក តារារិទ្ធ ក៏នឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកបន្ថែមទៀត ដែលអាចចំណាយពេលមួយឆ្នាំ លើចម្ងាយផ្លូវសរុប ប្រមាណ ៥ម៉ឺនគីឡូម៉ែត្រ។

បច្ចុប្បន្ន លោក តារារិទ្ធ បានធ្វើដំណើរចម្ងាយ ២ម៉ឺនគីឡូម៉ែត្រហើយ ដោយរៃថវិកាបានចំនួន ១១ម៉ឺនដុល្លារ។

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

គឹម មករា