ក្រសួងសេដ្ឋកិច្ច និងសមាគមសិល្បករខ្មែរ កំពុងត្រួសត្រាយផ្លូវឱ្យសិល្បករកម្ពុជា ក្លាយជាធុរកិច្ចជន
  • ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ក្រសួងសេដ្ឋកិច្ច និងសមាគមសិល្បករខ្មែរ កំពុងត្រួសត្រាយផ្លូវឱ្យសិល្បករកម្ពុជា ក្លាយជាធុរកិច្ចជន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសិល្បករខ្មែរ កំពុងរៀបចំត្រួសត្រាយផ្លូវឱ្យសិល្បករ សិល្បការិនីកម្ពុជា ក្លាយទៅជាធុរកិច្ចនៅថ្ងៃអនាគត ។ នេះបើតាមជំនួបរវាងលោក អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ៅ ចំណាន ប្រប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៦ ខែឧសភា នៅការិល័យរបស់សមាគមសិល្បករខ្មែរ។
TTN-Free-Banner-In-Article-PC

ក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរជជែកអំពីការអនុវត្តគម្រោងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត សម្រាប់ធុរកិច្ចនៅកម្ពុជា។ សមាគមសិល្បករខ្មែរ បានសរសេរខ្លឹមសារនៃជំនួបពិភាក្សាគ្នានេះ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៧ ឧសភា ដូច្នេះថា៖«នេះជាជំហានដំបូងនៃការជួបពិភាក្សា និងស្វែងយល់ពីគ្នារវាងភាគីទាំងពីរ ដើម្បីសិក្សាពីលទ្ធភាពដែលអាចចាប់ដៃគ្នា ក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌សម្រាប់កាលានុវត្តភាពធុរកិច្ច ក្នុងបរិវត្តកម្មឌីជីថលនៃឧស្សាហកម្មច្នៃប្រឌិត ដែលនេះគឺជាជំហ៊ានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពដល់សិល្បករកម្ពុជា ដែលចង់បំលែងខ្លួនជាធុរកិច្ចជននាពេលអនាគត»។

ជាមួយយគ្នានេះ ភាគីទាំងពីរប្តេជ្ញារៀបចំឱ្យមានជំនួបថ្មីបន្ថែមទៀត ដើម្បីត្រួសត្រាយផ្លូវឱ្យកាន់តែច្បាស់សម្រាប់សិល្បករសិល្បការិនី ដែលមានគំនិតក្នុងការប្រែក្លាយខ្លួនក្នុងវិស័យធុរកិច្ច ដើម្បីរួមចំណែកជាកម្លាំងចលករសេដ្ឋកិច្ច តាមរយៈការច្នៃប្រឌិតថ្មីៗ៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ