តុលាការ សម្រេចឃុំខ្លួនលោក ហ៊ុន ហេង ពីបទបើកបរធ្វេសប្រហែស បណ្ដាលឱ្យអ្នកដទៃស្លាប់
- ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ឧសភា។ ។ រូបពី បណ្ដាញសង្គម
ភ្នំពេញ៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន លោក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ផែនការងារភស្តុភា និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បណ្ដោះអាសន្នលើករណីរបើកបរដោយធ្វេសប្រហែស។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួន ចេញថ្ងៃទី១៧ឧសភា។

លោក ហ៊ុន ហេង ត្រូវតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស និងស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ រួមទាំងបើកបរក្នុងស្ថានភាពស្រវឹងដែលបានប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ឧសភា។ ក្នុងដីការសម្រេចបែបនេះ៖ «ដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន»។
សមត្ថកិច្ចនាំ បាននាំជនត្រូវចោទរូបខាងលើ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ហើយរង់ចាំដល់មានសេចក្ដីសម្រេចថ្មីពីតុលាការ។ ករណីនេះ អ្នកនាំពាក្យតុលាការ បានអះអាង នឹងបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់ ដោយពុំមានការលើកលែងឡើយ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស គឺនាយករដ្ឋមន្រ្តី តែងតែតាមដានជាប់ជានិច្ច។ សម្ដេច អះអាងបែបនេះ នៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុង«វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ” ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ឧសភា៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: