ព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលកម្ពុជា នៅកីឡដ្ឋានខេត្តស្វាយរៀង
រូបពី Cambodian Premier League

ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយភ្នំពេញក្រោន ក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-2025) នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ឧសភា វេលាម៉ោង ៦:០០ល្ងាច ក្នុងសប្ដាហ៍ទី៣២ ដែលជាសប្ដាហ៍ចុងក្រោយ។ ក្រុមហ៊ុន Cambodian Premier League នឹងរៀបចំពិធីបិទរដូវកាលនេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។
TTN-Free-Banner-In-Article-PC

ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូល ២រដូវកាលជាប់គ្នា គឺរដូវកាល២០២៣-២០២៤ និងរដូវកាល ២០២៤-២០២៥ ខណៈ ភ្នំពេញក្រោន ជើងឯករង ២រដូវកាលជាប់គ្នា ផងដែរ។ ទោះជាពិន្ទុដាច់គេ ហើយលីគកំពូលកម្ពុជា បានរកឃើញម្ចាស់ជើងឯក ជើងឯករង និងចំណាត់ថ្នាក់លេខ៣ ក៏ដោយ ក៏ការប្រកួតរវាងក្រុមទាំង២ នឹងក្លាយជាចំណីចក្ខុ សម្រាប់អ្នកទស្សនាដែរ ។

ក្នុងថ្ងៃជាមួយគ្នានេះ វិសាខា នឹងត្រូវស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ ខណៈ ណាហ្គាវើលដ៏ ត្រូវទទួល ក្រុមបឹងកេត នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី១៧ ឧសភា កងយោធពលខេមរភូមិន្ទ បានយកឈ្នះ លើសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ លទ្ធផល៤-១ នៅកីឡដ្ឋានស្ដាតចាស់។ ចំណែកក្រុមឡាយហ្វ ព្រះសីហនុ ក្រុមនេះ បានចាញ់ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល៤-២ នៅកីឡដ្ឋាន AIA KMH Park នៅក្នុងសប្ដាហ៍ទី ៣២នេះ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា