ប៉ូលិសខេត្តស្វាយរៀង ចាប់ខ្លួនជនជាតិវៀតណាម និងចិន ១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
ប៉ូលិសខេត្តស្វាយរៀង ចាប់ខ្លួនជនជាតិវៀតណាម និងចិន ១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ជនសង្ស័យ១០នាក់ ជាជនជាតិវៀតណាម និងចិន ដែលសមត្ថកិច្ចឃាត់ខ្លួន។ រូបពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ភ្នំពេញ៖ សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ និងជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
TTN-Free-Banner-In-Article-PC

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្រុងបាវិត អនុវត្តតាមបញ្ជារបស់ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ កិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី៤ឧសភា តាមការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។ 

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ សមត្ថកិច្ច ឃាត់ខ្លូនជនសង្ស័យ១០នាក់ ក្នុងនោះមាន ជនជាតិវៀតណាម៨នាក់ និងជនជាតិចិន២ នាក់ប្រុស។ ជាមួយគ្នាដែរ សមត្ថកិច្ច បានដកហូតវត្ថតាងមួយចំនួន រួមមាន សារធាតុញៀនទម្ងន់៧៧.៨១ក្រាម, សារធាតុមិនច្បាស់ទម្ងន់២៤១.៥៣ ក្រាម, កញ្ឆារក្រៀម០.៧១ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង។ ក្រៅពីនេះ ប៉ូលិសរកឃើញ អាវុធខ្លីម៉ាកK៥៩មួយដើម គ្រាប់២៩គ្រាប់ ទូរសព្ទ័ចំនួន១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ច បញ្ជួនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕ 



 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី