ឥណ្ឌូណេស៊ី សម្លឹងមើលទីផ្សារដូងប្រេងថ្មីនៅអាហ្វ្រិក និងអាស៊ីខាងកើត
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ឥណ្ឌូណេស៊ី សម្លឹងមើលទីផ្សារដូងប្រេងថ្មីនៅអាហ្វ្រិក និងអាស៊ីខាងកើត
កម្មករប្រមូលដូង​ប្រេង​នៅ​តំបន់​ចម្ការ​មួយ​ក្នុង​ខេត្ត Riau ប្រទេស​ឥណ្ឌូណេស៊ី។ រូបភាព ៖ AFP

រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្លឹងមើលទីផ្សារនាំចេញដូងប្រេងថ្មីនៅបណ្តាប្រទេសអាហ្វ្រិក និងអាស៊ីខាងកើត។ នេះត្រូវបានគេមើលឃើញថា ជាការកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ដូចជា ឥណ្ឌា និងប៉ាគីស្ថានដែលកំពុងមានភាពតានតឹងជាមួយគ្នា។
TTN-Free-Banner-In-Article-PC

«យើងនឹងបើកទីផ្សារថ្មី ជាពិសេសទីផ្សារនៅអាហ្វ្រិក អាស៊ីខាងកើត និងបណ្តាប្រទេសដ៏ទៃទៀត។ យើងនឹងផ្តោតលើទីផ្សារថ្មីទំាងនោះ»។ នេះបើតាមលោក Ardi Praptono អគ្គនាយកដំណាំនៃក្រសួងកសិកម្មឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃទី១៤ ខែឧសភា។ 

ឥណ្ឌូណេស៊ី ជាប្រទេសនាំចេញដូងប្រេងកំពូលមួយនៅលើពិភពលោក។ លោក Ardi បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកាត់បន្ថយដំណាក់កាលដំបូងលើទីផ្សារចាស់ បើទោះបីជាជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានមិនទាន់ប៉ះពាល់ដោយផ្ទាល់ដល់ការនាំចេញដូងប្រេងឥណ្ឌូណេស៊ីក៏ដោយ។ 

បើតាមទិន្នន័យពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ដូងប្រេងប្រទេសនេះ ត្រូវបាននាំចេញច្រើនៅ ៤ ប្រទេសមានដូចជា ចិន ឥណ្ឌា ប៉ាគីស្ថាន និងអាម៉េរិក។ 

នៅឆ្នាំ២០២៣ ការនាំចេញប្រេងដូងឈានដល់ ៣៨,២៣លានតោន បង្កើតប្រាក់ចំណូល ២៥,៦១ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន ANTARA។

ផលិតកម្មដូងប្រេងឆៅរបស់ឥណ្ឌូណេស៊ីត្រូវបានព្យាករថាកើនឡើងដល់ ៥៣,៦លានតោន នៅឆ្នាំ២០២៥។ នេះបើតាមសារព័ត៌មាន Xinhua ស្រង់ទិន្នន័យពីសមាគមដូងប្រេងឥណ្ឌូណេស៊ី៕





 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង