Asean U23 Championship៖ FFC កោះហៅកីឡាករ ៣៩នាក់ តេស្ដសមត្ថភាពដំណាក់កាលទី១
  • ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
Asean U23 Championship៖ FFC កោះហៅកីឡាករ ៣៩នាក់ តេស្ដសមត្ថភាពដំណាក់កាលទី១
បញ្ជីឈ្មោះកីឡាករ អាយុក្រោម ២៣ឆ្នាំ តេស្ដដំណាក់កាលទី១ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣៩នាក់ ដែលត្រូវបានកោះហៅឲ្យធ្វើតេស្ដសមត្ថភាព ដំណាក់កាលទី១ កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៥។ ការតេស្ដសមត្ថភាពកីឡាករនេះ ធ្វើឡើងដើម្បីចម្រាញ់យកកីឡាករ ចូលក្រុមជម្រើសជាតិ ប្រកួតក្នុងព្រឹត្តិការណ៍ Asean U23 Championship 2025 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ការតេស្ដដំណាក់កាលទី១នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី៦-១០ មិថុនា ឆ្នាំ២០២៥។
TTN-Free-Banner-In-Article-PC

ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន អាយុក្រោម ២៣ឆ្នាំ ដែលនឹងប្រព្រឹតទៅចាប់ពីថ្ងៃទី១៥-៣១ ខែកក្កដា នៅទីក្រុងហ្សាកាតា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករ ៣៩នាក់ មកធ្វើតេស្ដដំណាក់កាលទី១ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី៦-១០ ខែមិថុនា ឆ្នាំ២០២៥។ កីឡាករ ៣៩រូបនោះ មាន៖

- កងយោធពលខេមរៈភូមិន្ទ មានចំនួន ៥នាក់៖ លឹម អារុណរ៉េយមិន, វ៉ន ផល្លា, យ៉ង់ ភូមិន្ទ, ខន ណារ៉ង និង ម៉ាត់ ឡានី។
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មានចំនួន ៣នាក់៖ ឌី ផារ៉ាន់, ម៉ុន រ៉ាដូ និង ចាន់ វិបុលដាវីឌ
- គិរីវង់សុខសែនជ័យ មាន១ នាក់ គឺ ឃាន់ សុបិន
- ណាហ្គាវើលដ៍ មាន ៣នាក់៖ រ៉េត លីហេង, ផាត សុខា និង ហួត វ៉ាន់ណេត
- បឹងកេត មាន ១នាក់ គឺកីឡាករ អ៊ាវ សុវណ្ណរ៉ា
- ព្រះខ័នរាជស្វាយរៀង មាន ២នាក់៖ កីឡាករ វីរៈ ដារ៉ា និង ជូន ស៊ីនទី
- ភ្នំពេញក្រោន មាន ៧នាក់៖ អៀម រតនា, បុង សាំយូអ៊េល, កើត ពេជ្រ, យ៉ែម ដេវីត, ឈិន វឹននីន, សោម បូរិទ្ធ និង កើតមាស។
- វិសាខា មាន ៣នាក់៖ ឡេង ណូរ៉ា, ស៊ិន សុវណ្ណមករា និង គង់ លីហួរ
- ឡាយហ្វ ព្រះសីហនុ មាន ៤នាក់៖ វ៉ាន វីត, សន សុវត្ថិ, អ៊ិត ដេវីន និង រុន ចុងមីង
- អង្គរថាយហ្គឺរ ៤នាក់៖ អឹម វ៉ាឃីម, សុខ គ្រីសូហ្វាន, លី សូសៀ និង ទាំ មករា
- អាយ អេស អាយ ដង្កោសែនជ័យ ៥នាក់៖ ហាវ​ សុខនេត្រ, សំអុល ទីណា, ឡុង ដាវីត, លី កក្កដា, សួន មករា, 
- សាលាបាល់ទាត់ជាតិបាទី ១នាក់ កីឡាករ ស៊ូ មេងហុង៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា