Newcastle, Chelsea, Aston, Man City និង Nottm Forest ប្រជែង Top5 នៅចំនួបចុងក្រោយ
  • ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៩ នាទី ព្រឹក
Newcastle, Chelsea, Aston, Man City និង Nottm Forest ប្រជែង Top5 នៅចំនួបចុងក្រោយ

ក្រុមមួយចំនួនបានបញ្ចប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី៣៧របស់ខ្លួនហើយ នៅថ្ងៃទី១៨ ខែឧសភា ដោយក្នុងនោះ៥ក្រុម ពីចំណាត់ថ្នាក់លេខ៣ ដល់លេខ៧ ត្រូវប្រជែងតំបន់ Top5 ដើម្បីដណ្តើមកៅអី UEFA Champions League រដូវកាលក្រោយ ក្នុងការប្រកួតចុងក្រោយបិទរដូវកាល។

TTN-Free-Banner-In-Article-PC

Newcastle United, Chelsea, Aston Villa, Manchester City និង Nottenham Forest នឹងត្រូវប្រជែងគ្នាយក៣ក្រុម ទៅកាន់ការប្រកួតក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ជាមួយក្រុមជើងឯកលីគកំពូលអង់គ្លេស Liverpool និងក្រុមលេខ២ Arsenal ដែលកក់កៅអីរួចស្រេច។

ក្រុមទាំង៥មានគម្លាតពិន្ទុគ្នា តែមួយពិន្ទុប៉ុណ្ណោះ ក្នុងនោះ Newcastle, Chelsea និង Aston Villa ដែលស្ថិតនៅចំណាត់ថ្នាក់លេច៣ ដល់លេខ៥ មាន៦៦ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់៣៧ប្រកួត ស្របពេល Man City ដែលស្ថិតនៅលេខ៦ មាន៦៥ពិន្ទុ ប៉ុន្តែទើបប្រកួត៣៦លើកប៉ុណ្ណោះ។ Nottm Forest ស្ថិតនៅលេខ៧ មាន៦៥ប៉ុណ្ណោះដែរ ពីការប្រកួត៣៧លើក។

បើទោះក្រុមមេឃខៀវ ទទួលបានលទ្ធផលបែបណា នៅជំនួបសប្តាហ៍ទី៣៧ ក៏ការកាត់ក្តីប្រជែងចំណាត់ថ្នាក់លេខ៣ លេខ៤ និងលេខ៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដើម្បីបានកៅអី Champions League របស់ក្រុមទាំង៥ នឹងត្រូវកាត់ក្តីនៅជំនួបបិទរដូវកាល ដែលនឹងត្រូវនៅថ្ងៃទី២៥ ខែឧសភា។

នៅរដូវក្រោយ ក្រុមនៃលីគ Premier League នឹងមាន៦ក្រុម​បានកៅអី Champions League ឬអាច២កៅអីនៅ Europa League និងមួយកៅអីលេងវគ្គជម្រុះ Europa Conference League។

ក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ១​ ដល់លេខ៥ ទទួលបានកៅអីក្របខណ្ឌលីគកំពូលអឺរ៉ុប និងមួយកៅអីទៀតនឹងធ្លាក់លើក្រុម Manchester United ឬ Tottenham Hotspur ដែលក្រុមទាំងត្រូវប្រជែងពាន Europa League វគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២១ ខែឧសភា វេលាម៉ោង ២អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។

ដោយឡែក Chelsea នឹងដណ្តើមជើងឯកក្របខណ្ឌទី៣អឺរ៉ុប Europa Conference League នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមអេស្ប៉ាញ Real Batis នៅថ្ងៃទី២៨ ខែឧសភា។ ជើងឯក Conference League នឹងទទួលបានកៅអី Europa League រដូវកាលក្រោយស្វ័យប្រវត្តិ។ ប្រសិនបើ Chelsea លើកពានក្របខណ្ឌទី៣អឺរ៉ុប ប៉ុន្តែពូកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រោមលេខរៀងទី៦ នៅ Premier League នោះកៅអី Europa League រដូវកាលក្រោយ នឹងមានក្រុមពីលីគកំពូលអង់គ្លេសចំនួន២៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ