អាជ្ញាធរ នឹងវាយរំលំសំណង់អគារអង្គរជ័យ ក្រោយផុតឱសានវាទឱ្យពលរដ្ឋចេញពីអគារនេះ នៅថ្ងៃទី២០ ខែឧសភា
  • ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
អាជ្ញាធរ នឹងវាយរំលំសំណង់អគារអង្គរជ័យ ក្រោយផុតឱសានវាទឱ្យពលរដ្ឋចេញពីអគារនេះ នៅថ្ងៃទី២០ ខែឧសភា

កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱសានវាទចំនួន១៥ថ្ងៃ ឱ្យពលរដ្ឋចេញពីអគារអង្គរជ័យដ៏ទ្រុឌទ្រោម ដោយគិតចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មក។ បច្ចុប្បន្ន ឱសានវាទនេះ ត្រូវបានផុតហើយ។
TTN-Free-Banner-In-Article-PC


ក្រសួងរៀបចំដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការវាយរំលំសំណង់អគារចាស់ទ្រាឌទ្រោមនេះ ក្រោយផុតពេលកំណត់ នៃការចាកចេញរបស់ប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារ នៅថ្ងៃទី២០ ខែឧសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែនដី។

អគារអង្គរជ័យដ៏ទ្រុឌទ្រោមខ្លាំង ជាអាគារសហកម្មសិទ្ធិនេះ មានទីតាំងស្ថិតនៅនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អគារនេះ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំ។

បើតាមក្រសួងដែនដី អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុប៦៥គ្រួសារ៕



















ដោយ៖ សយ រតណ្ណៈវិសាល

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other