- ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

សៀមរាប៖ ប្រហុកជាគ្រឿងសំខាន់សម្រាប់ធ្វើម្ហូបរបស់ប្រជាជនខ្មែរ តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ។ ប្រហុកជាអាហារដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរ ដែលអាចបរិភោគឆៅក៏បាន ឬយកទៅចម្អិនក៏បាន។ គេក៏ប្រើសម្រាប់បង់ក្នុងសម្ល ទឹកគ្រឿងដើម្បីបង្កើនរសជាតិ និងក្លិន។ បច្ចុប្បន្ននៅលើទីផ្សារ ក្នុងខេត្តសៀមរាប ប្រហុកត្រូវបានអាជីវករដាក់លក់មានច្រើនប្រភេទណាស់ ដូចជាប្រហុកសាច់ត្រីរ៉ស់ ត្រីរៀល ត្រីកំភ្លាញ ជាដើម៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
