គ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតមនុស្ស ១១៦នាក់ នាខែឧសភា
  • ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០០ នាទី រសៀល
គ្រោះថ្នាក់ចរាចរណ៍ ឆក់យកជីវិតមនុស្ស ១១៦នាក់ នាខែឧសភា

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង ១៦៨លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១១៦នាក់ និងរងរបួសធ្ងន់ស្រាល ២៥៥នាក់។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

TTN-Free-Banner-In-Article-PC

បើតាម​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ  គ្រោះថ្នាក់ចរាចរណ៍​បាន​សម្លាប់មនុស្ស​ ១១៦នាក់ និង​រងរបួសធ្ងន់ស្រាល ចំនួន ២៥៥នាក់  ក្នុង​គ្រោះថ្នាក់ចំនួន ១៦៨លើក។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ករណីល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់  និងកត្តាយានជាដើម។ សូមបញ្ជាក់ គ្រោះថ្នាក់ចរាចរណ៍​ ជា​ឃាតករ​លាក់​មុខ ដែល​ឆក់​យកជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ឆ្លង​ផ្លូវ។ 

ជាមួយគ្នានេះ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១០២៥លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ៥៩០នាក់ និងរងរបួសធ្ងន់ស្រាល ១២៤១នាក់។ សូមជម្រាបថា ក្នុង​ឆ្នាំ​២០២៤កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នៅទូទាំងប្រទេសកម្ពុជា មាន​ចំនួន ២ ៨៤៤​លើក ថយចុះ​៤៧៣លើក ស្មើនឹង ១៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានៅឆ្នាំ​២០២៣៕ 


អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ