នាវាអាម៉េរិកមួយគ្រឿង នឹងចូលចតនៅកំពង់ផែរាម ក្នុងឆ្នាំនេះ
  • ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣០ នាទី រសៀល
នាវាអាម៉េរិកមួយគ្រឿង នឹងចូលចតនៅកំពង់ផែរាម ក្នុងឆ្នាំនេះ
លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព AFP

មេដឹកនាំកម្ពុជា និងអាម៉េរិក រំពឹងការចូលចតរបស់នាវាអាម៉េរិក និងលំហាត់សមជើងទឹក នៅកំពង់ផែរាម ក្នុងឆ្នាំនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក បានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា។

TTN-Free-Banner-In-Article-PC

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិកម្ពុជា បានជួបជាមួយលោក John Noh មន្រ្តីទទួលបន្ទុកឧបការីរដ្ឋមន្រ្តីការពារជាតិសម្រាប់កិច្ចការសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីជជែកពីបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី៣១ ខែឧសភា មេដឹកនាំដឹកនាំប្រទេសទាំងពីរ រំពឹងនាវាអាម៉េរិក ចូលចត និងលំហាត់សមជើងទឹក នៅកំពង់ផែរាម នៅក្នុងឆ្នាំនេះ។ 

មន្ទីរបញ្ចកោណអាម៉េរិក បានបញ្ជាក់ពីទស្សនកិច្ចរបស់លោក Pete Hegseth រដ្ឋមន្រ្តីការពារជាតិអាម៉េរិក នឹងធ្វើទស្សនកិច្ចទៅនាវារបស់អាម៉េរិក ក្នុងពេលចូលចតនៅកំពង់ផែរាមផងដែរ។ ការណ៍នេះ លោក John Noh បានសាទរចំពោះការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ 

នៅក្នុងខែធ្នូ ឆ្នាំ២០២៤ នាវាអាម៉េរិក USS Savannah (LCS 28) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ