អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៣-៦ ខែមិថុនា
  • ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៤៩ នាទី ព្រឹក
អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៣-៦ ខែមិថុនា
លោក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម(ឆ្វេង) និងលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ(ស្តាំ)

លោក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិ​ការ​កង​ទ័ព​​ប្រជាជនវៀតណាម នឹងមកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម នៅពេលនេះ គឺតបតាម​ការអញ្ជើញរបស់ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន ចុះថ្ងៃទី៣០ ខែឧសភា។

TTN-Free-Banner-In-Article-PC

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀន តឹនគឿង នឹង​​ចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ សម្តេច​ ហ៊ុន សែន ប្រធាន ព្រឹទ្ធ​សភា, សម្តេច​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ និងលោក ​ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងការពារជាតិ។ 

លោក ង្វៀន តឹនគឿង ក៏នឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក ​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អត្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន ដោយក្នុង កិច្ចពិភាក្សានោះផ្តោតសំខាន់លើការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការពោរកងទ័ព នៃប្រទេសទាំងពីរ។ 

ក្នុងអំឡុងពេលស្នាក់នៅ​កម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏នឹងទៅ​ដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅស្នួបមិត្តភាពកម្ពុជា-វៀតណាម ទស្សនកិច្ចសាលា​ហ្វឹហ្វឺន​យោធភូមិ​ភាគទី៤ និងទស្សនាប្រាង្គប្រាសាទមួយចំនួនក្នុងខេ​ត្តសៀមរាប៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា