- ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១១:៤៥ នាទី ព្រឹក

ភ្នំពេញ៖ នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍”។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពដល់អ្នកចូលរួមក្នុងការសម្រុះសម្រួលវិវាទ ឬដោះស្រាយជម្លោះដោយតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់វប្បធម៌ការសន្ទនា ពង្រឹងទំនាក់ទំនងសហគមន៍ បង្កើនបរិយាកាសប្រកបដោយសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍។
កម្មវិធីនេះ ទទួលបានការចូលរួមពីមន្ត្រីរាជការជាច្រើនរូប រួមទាំងប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មេឃុំ/ចៅសង្កាត់ មេភូមិ ជំទប់ឃុំ និងបុគ្គលិក អិលអូអិលស៊ី ។ ជាពិសេស អិលអូអិលស៊ី បានអញ្ជើញអ្នកជំនាញឯកទេសមកពីមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធអនុវត្តជាក់ស្តែងដល់អ្នកចូលរួមតែម្តង។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ អិលអូអិលស៊ី បានថ្លែងថា៖ “អិលអូអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយដែលមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។ វគ្គបណ្តុះបណ្តាលនេះជាជំហានសំខាន់ក្នុងការផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងជំនាញសម្រុះសម្រួល ដើម្បីបង្កើនបរិយាកាសសន្តិភាព និងសុខុមាលភាពក្នុងសហគមន៍”។
លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកចូលរួមអភិវឌ្ឍន៍ជំនាញ ក្នុងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយវិវាទក្នុងសហគមន៍ដោយសន្តិវិធី ដោយមានការយល់ស្របពីគ្រប់ភាគីពាក់ព័ន្ធ។ លោកសង្ឃឹមថា វាជាឱកាសមួយសម្រាប់បង្កើនភាពរួបរួម និងអភិវឌ្ឍសន្តិភាពប្រកបដោយចីរភាពនៅក្នុងសហគមន៍។
គួរបញ្ជាក់ផងដែរ អិលអូអិលស៊ី តែងតែរិះរក និងបង្កើតនូវកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីជំរុញ និងគាំទ្រដល់ការបង្កើនជំនាញទៅកាន់បុគ្គលិក និងអតិថិជន ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងជំនាញក្នុងការប្រាស្រ័យទាក់ទង៕
(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ
ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ