- ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥:១៩ នាទី ល្ងាច

លោក ឃួន ផុនរតនៈ ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួសលោកស្រី ជ្រឹង បុទុមរង្សី ដែលផុតអាណត្តិ។
យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហត្តលេខា ដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តសីហមុនី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈព្រះរាជក្រឹត្យនេះ ព្រះមហាក្សត្រ ត្រាស់បង្គាប់ដូច្នេះ៖ តែងតាំង ឯកឧត្ដម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ចំណែក លោកស្រី ជ្រឹង បុទុមរង្សី ដែលពីបញ្ចប់អាណត្តិ ត្រូវបានបង្គាប់ឱ្យ ចូលប្រទេសវិញ៕

អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
