ភ្នាក់ងារទេសចរណ៍​ មានភារកិច្ច​រក្សាសណ្តាប់ធ្នាប់ និងរារាំងសកម្មភាពដែល​អាច​​ប៉ះ​ពាល់​ដល់​​តម្លៃប្រាសាទ
  • ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៣១ នាទី រសៀល
ភ្នាក់ងារទេសចរណ៍​ មានភារកិច្ច​រក្សាសណ្តាប់ធ្នាប់ និងរារាំងសកម្មភាពដែល​អាច​​ប៉ះ​ពាល់​ដល់​​តម្លៃប្រាសាទ

សៀមរាប៖​ ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទនីមួយៗ កំពុងចូលរួមចំណែក​​ការពារ និង​រក្សាសណ្តាប់ធ្នាប់ បរិស្ថាន និងរួមទាំងលើកកម្ពស់គុណតម្លៃ​របស់​ប្រាសាទ​បុរាណដែល​ដូន​តា​បានបន្សល់ទុក។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរប្រចាំ​ប្រា​សាទអង្គរ​វត្ដ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទស្សនកិច្ចសិក្សាពី​«បេតិ​កណ្ឌ»​ លើទឹក​ដី​អង្គរ ដែលរៀបចំឡើងកាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅថា ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទអង្គរវត្ដ ​ទទួលបន្ទុកបិទ និងបើកប្រាសាទ ក៏ដូចជា ជួយសម្របសម្រួល​ដល់ភ្ញៀវ​ទេសចរ​ក្នុ​ងការទស្សនាប្រាសាទ និងចូលរួមទាំងផ្នែកអនាម័យបរិស្ថានផងដែរ។ ក្រៅពី​នេះ ភ្នាក់ងារទេសចរណ៍ ក៏មានតួនាទី​រក្សានូវតម្លៃរបស់ប្រាសាទ ពីការធ្វើសកម្មភាព​ផ្សេង​ៗ​​​របស់​​ទេសចរដែរ ដូចជាការប៉ះក្បាច់ចម្លាក់ អង្គុយលើបង្កាន់ដៃនាគ ការថតដោយ​ប្រើ​កាយ​វិការ​មិនសមរម្យ ឬសកម្មភាពសាសនាផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឡេក គិមលីន។

TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាការបញ្ជាក់លម្អិតពីលោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរប្រចាំ​ប្រា​សាទអង្គរ​វត្ដ ដូចតទៅ៖ 

​​


អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន