- ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ព្រះវិហារ៖ ថ្លែងពីព្រំដែននាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងពិធីសំណេះសំណាលជាមួយកងទ័ពជួរមុខ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងទៅកាន់ប្រជាពលរដ្ឋខ្មែរដូច្នេះ៖«មកដល់ម៉ោងនេះ ប្រទេសជាតិយើងពិតជាត្រូវការយើង ដែលមានជំហររួម ទៅលើភាពស្របច្បាប់ ឆន្ទៈមោះមុត ក្នុងការការពារទឹកដីកម្ពុជា»។
នៅថ្ងៃទី១១ មិថុនានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌ទូទាំងប្រទេស ទៅជូនកងទ័ពកំពុងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែន។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានវត្តមានថ្នាក់ដឹកនាំជាច្រើន រួមមាន លោក ទៀ សីហា, លោក ហ៊ីង ប៊ុនហៀង,លោក ម៉ៅ សុផាន់, លោក សាយ សំអាល់, លោក ឥត សារ៉ាត់ និងរដ្ឋមន្ត្រីជាច្រើនទៀត៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

ព័ត៌មានពេញនិយម
-
៣ ថ្ងៃ