កម្ពុជា បន្តបង្រ្កាបបានត្រីក្លាសេ១៤តោន ដែលឈ្មួញនាំចូលខុសច្បាប់​ពីប្រទេសថៃ
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៩ នាទី រសៀល
កម្ពុជា បន្តបង្រ្កាបបានត្រីក្លាសេ១៤តោន ដែលឈ្មួញនាំចូលខុសច្បាប់​ពីប្រទេសថៃ
រូបថត៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង បន្តបង្រ្កាបបានត្រីក្លាសេ ១៤តោន ដែលនាំចូលខុស ច្បាប់​ពីប្រទេសថៃ។ ត្រីទាំងនេះ ជាប្រភេទត្រីពោរ និងកាប។ ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង បញ្ជាក់ព័ត៌មានេះ នៅលើទំព័រហ្វេsប៊ុក នាថ្ងៃទី១២ ខែមិថុនា។  

TTN-Free-Banner-In-Article-PC

បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ​ត្រីក្លាសេទាំងទាំង ១៤តោននេះស្ថិត​ក្នុង​ចំណោមត្រី សរុប ២៤តោន ដែលត្រូវបានដឹកតាមរថយន្ត​ចំនួន​៨គ្រឿង​ពីប្រទេស​ថៃ​ចូលទឹកដីផ្លូវជាតិលេខ៥ ស្ថិតក្នុងចំណុចភូមិអូរតាគី​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់ដំបង។

បើតាមព័ត៌មានដែលឈ្មួញប្រាប់ទៅសមត្ថកិច្ច ​រថយន្ត ៨គ្រឿងនេះ មានលិខិតអនុញ្ញាតឱ្យ​ដឹក​​ត្រីពីរដ្ឋបាលជល​ផល ​តែ​ចំនួន ១០​តោនប៉ុណ្ណោះ​ ហើយត្រី ១៤តោនទៀត​មិន​មាន​ការ​លិខិត​អនុញ្ញាតនោះទេ។ បច្ចុប្បន្ន ទាំងរថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្រ្តី​ជំនាញ​រដ្ឋបាលជលផលខេត្តបាត់ដំបង រក្សាទុក ដើម្បីអនុ​វត្តតាមនីតិវិធីច្បាប់។ នេះបើតាម​ហ្វេស​ប៊ុកស្នង​ការដ្ឋាននគរបាលខេត្ត​បាត់ដំបង៕ 

 


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា