ការគំរាមបំផ្ទុះគ្រាប់បែក បង្ខំយន្តហោះឥណ្ឌាចុះចតបន្ទាន់នៅថៃ
  • ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:១៨ នាទី រសៀល
ការគំរាមបំផ្ទុះគ្រាប់បែក បង្ខំយន្តហោះឥណ្ឌាចុះចតបន្ទាន់នៅថៃ
យន្តហោះឥណ្ឌាចុះចតបន្ទាន់នៅថៃនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ។ រូបភាព ៖ Getty Images

ជើងហោះហើរ Air India ពីភូកេត (ថៃ) ទៅកាន់រដ្ឋធានីញូវដែលី (ឥណ្ឌា) ត្រូវបង្វិលទិសដៅ និងចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកបើកយន្តហោះបានរាយការណ៍ ពីការគំរាមបំផ្ទុះគ្រាប់បែក។

TTN-Free-Banner-In-Article-PC

បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានភូកេត នៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា អ្នកបើកយន្តហោះ Air India ជើងហោះហើរ AI379 បានជូនដំណឹងដល់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស  អំពីការគំរាមកំហែងគ្រាប់បែកនៅលើយន្តហោះ។

បន្ទាប់មក អាជ្ញាធរអាកាសយានដ្ឋានភូកេត បានអនុញ្ញាតឱ្យយន្តហោះនេះ ហោះបង្វែរទិសដៅវិញ ដោយចុះចតជាបន្ទាន់។ យន្តហោះនេះ បានហោះជារង្វង់ធំជុំវិញសមុទ្រ Andaman មុនពេលចុះចតនៅលើកោះភាគខាងត្បូងប្រទេសថៃ។

មន្ត្រីអាកាសយានដ្ឋានម្នាក់បាននិយាយថា អ្នកដំណើរទាំង ១៥៦នាក់ ត្រូវបានដឹកចេញពីយន្តហោះតាម វិធីសង្គ្រោះបន្ទាន់ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។ សាជីវកម្មអាកាសយានដ្ឋានថៃ (AOT) មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

ផ្លូវហោះហើរត្រឡប់មកវិញរបស់ AI379 ទៅកាន់ភូកេត។ រូបភាព ៖ The Nation 

កាសែតឥណ្ឌា Hindustan Times បានរាយការណ៍ដោយដកស្រង់ប្រភពពីប្រភពនានា ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញក្រដាសប្រាក់ គំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ប៉ុន្តែគ្មានគ្រាប់បែកត្រូវបានរកឃើញទេ បន្ទាប់ពីការស្រាវជ្រាវបឋម។

ក្នុងរយៈពេល ១០ខែឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានឥណ្ឌា បានកត់ត្រាការហៅទូរស័ព្ទក្លែងក្លាយជិត ១០០០ដង និងសារគំរាមកំហែងគ្រាប់បែក ដែលកើនឡើង ១០ដងបើធៀបគ្រាដូចគ្នានឹងឆ្នាំ២០២៣។

ឧប្បត្តិហេតុនៅភូកេត បានកើតឡើងមួយថ្ងៃបន្ទាប់ពីជើងហោះហើរ Air India AI171 បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះឡើងក្នុងទីក្រុង Ahmedabad ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៥នាក់ ដែលជាការកត់សម្គាល់គ្រោះថ្នាក់អាកាសចរណ៍ ដោយសម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ។

រដ្ឋាភិបាល​ឥណ្ឌា​បាន​បើក​ការ​ស៊ើបអង្កេត​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។ អាម៉េរិក និងអង់គ្លេសបានប្រកាសថា ពួកគេកំពុងបញ្ជូនអ្នកស៊ើបអង្កេត ដើម្បីជួយប្រទេសនេះ។ ក្រុមហ៊ុន Boeing បានទាក់ទងក្រុមហ៊ុន Air India ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយអាជ្ញាធរមូលដ្ឋាន៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង