ព្រះមហាក្សត្រ ៖ ទិវាគុណលោកឪពុក ជាសារសំខាន់នៃគុណតម្លៃ វប្បធម៌កតញ្ញូដ៏មហាសាល នៃបិតាគ្រប់រូប
- ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារជូនប្រជានុរាស្រ្ត អបអរសាទរ «ទិវាគុណលោកឪពុក» ថ្ងៃទី១៦ ខែមិថុនា។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែមិថុនា ព្រះអង្គមានព្រះរាជបន្ទូលថា ទិវាគុណលោកឪពុក គឺជាសារដ៏មានសារសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃ វប្បធម៌កតញ្ញូដ៏មហាសាលនៃបិតាគ្រប់រូប ដែលមានសន្ដានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ជាធម៌សម្រាប់ប្រោះព្រំជានិច្ចនិរន្តរ៍ចំពោះបុត្រគ្រប់រូប។
ក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ក៏មានព្រះរាជបន្ទូលរម្លឹកប្រជារាស្រ្តគ្រប់រូបឱ្យចេះគោរពដឹងគុណមហិមារបស់លោកឪពុក និងលើកកម្ពស់គុណតម្លៃជាបុរសប្រដោយសីលធម៌ និងគុណធម៌។ ជាមួយគ្នានេះ ព្រះមហាក្សត្រទ្រង់ក៏បានប្រសិទ្ធពរជូនដល់ប្រជានុរាស្រ្តគ្រប់រូបផងដែរ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: