ក្រសួងមុខងារ ប្រកាសជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន៣៧២នាក់ទៀត
  • ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ក្រសួងមុខងារ ប្រកាសជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន៣៧២នាក់ទៀត

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន៣៧២នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ-សង្កាត់ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រឡងនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា។

TTN-Free-Banner-In-Article-PC

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លក្ខខណ្ឌក្នុងការជ្រើសរើសបេក្ខជនជាជនជាតិខ្មែរ ត្រូវមានវិញ្ញាបនបត្រ សញ្ញាបត្រពាក់ព័ន្ធនឹងកសិកម្ម និងមានអាយុចាប់ពី១៨ឆ្នាំឡើង។ ក្នុងការប្រឡងនេះបេក្ខជន ត្រូវជ្រើសរើសបុស្ដិ៍បម្រើការងារតាមឃុំសង្កាត់ តាមតារាងឧបសម្ព័ន្ធស្ដីពីការបែងចែកបុស្ដិ៍ជ្រើសរើសមន្រ្តីកសិកម្មឃុំ។ ចំពោះបេក្ខជនមានពិការភាព ស្រ្តី ជនជាតិដើមភាគតិច និងមន្រ្តីជាប់កិច្ចសន្យា ត្រូវបានទឹកលើកទឹកចិត្ត និងផ្ដល់អាទិភាព។

ក្នុងសេចក្ដីជូនដំណឹងដដែល វិញ្ញាសាប្រឡងនឹងត្រូវចែកជា៣ មានវិញ្ញាសាសរសេរលើជំនាញ/ឯកទេសពាក់ព័ន្ធនឹងកសិកម្ម មានរយៈពេល២ម៉ោង ស្មើនឹង១០០ពិន្ទុ។ វិញ្ញាសាទី២ គឺវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស មានរយៈពេល១ម៉ោង ស្មើនឹង៥០ពិន្ទុ និងចុងក្រោយ គឺវិញ្ញាពហុចម្លើយចំណេះដឹងទូទៅ មានរយៈពេល១ម៉ោងដូចគ្នា ស្មើនឹង១០០ពិន្ទុ។ ចំពោះពេលវេលា និងទីតាំងប្រឡងក្រសួងនឹងជូនដំណឹងនៅពេលក្រោយ បន្ទាប់ពីបញ្ចប់ការដាក់ពាក្យរបស់បេក្ខជន។

ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តី​ក្នុង​សម័យ​កំណែ​ទម្រង់​ការ​ជ្រើសរើសមន្រ្តីនេះ ក្រសួង​មុខងារសាធារណៈ បន្ត​អនុវត្ត​ដោយ​ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ជាមួយ​គ្នានេះ ក្រសួង​មុខងារសាធារណៈ មិន​អនុញ្ញាត​ឱ្យ​បេក្ខជនយកឯកសារផ្សេងៗ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងឡើយ៕ 


អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ផាត ដាណេ