- ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៥:១៤ នាទី ល្ងាច

ភ្នំពេញ៖ ផ្លូវថ្មើរជើង (Walk Street) នឹងមានឈ្មោះផ្លូវការ ហៅថា «ផ្លូវថ្មើរជើងចតុមុខ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវតីរវិថីព្រះស៊ីសុវត្ថិ គិតចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។ ម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី នឹងធ្វើជាអធិបតី ក្នុងពិធីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ«ផ្លូវថ្មើរជើងចតុមុខ»នេះ នៅថ្ងៃទី២១ ខែមិថុនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ទន្ទឹមនឹងការរៀបចំកម្មវិធីសម្ពោធ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ជាបណ្ដោះអាសន្ននៅតំបន់ជុំវិញទីតាំងកម្មវិធី ដោយស្នើឱ្យពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវនោះយោគយល់ និងប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ ចាប់ពីម៉ោង២រសៀលរហូតដល់បញ្ចប់កម្មវិធី។
សម្រាប់ភ្ញៀវទេសចរ អាចមកកម្សាន្តនៅទីតាំងផ្លូវថ្មើរជើង តាមធម្មតាក្នុងថ្ងៃកម្មវិធី។ នេះជាការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
